លោក Zelensky និយាយថា​ រុស្ស៊ី​នឹង​ប្រើ​កាំជ្រួច​អ៊ីរ៉ង់​វាយប្រហារ​​លើ​ហេដ្ឋារចនាសម្ព័ន្ធ​​អ៊ុយក្រែន

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និយាយថា រុស្ស៊ីមានបំណងប្រើប្រាស់មីស៊ីលអ៊ីរ៉ង់សម្រាប់ការវាយប្រហារដែលអាចកើតមានលើហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន ជាពិសេសវិស័យថាមពលរបស់ប្រទេស មិនតែប៉ុណ្ណោះ ពលរដ្ឋស៊ីវីលជាង 4.5 លាននាក់កំពុងនៅក្នុងទីក្រុង Kyiv និងតំបន់ចំនួន 6 ផ្សេងទៀត នឹងរងការវាយប្រហាររបស់រុស្ស៊ី។ 

Zelensky បាននិយាយថា "ពិភពលោកទាំងមូលនឹងដឹងថារបបអ៊ីរ៉ង់ជួយរុស្ស៊ីឱ្យអូសបន្លាយសង្គ្រាមនេះ​ ប្រសិន​បើ​​មិនមាន​ការ​ផ្គត់ផ្គង់​អាវុធ​របស់​អ៊ីរ៉ង់​ដល់​អ្នក​ឈ្លានពាន​ទេ យើង​នឹង​ខិត​ទៅ​ជិត​សន្តិភាព​នៅ​ពេល​នេះ"។


ថយក្រោយ ទៅមុខ

نموذج الاتصال