លោក Zelensky និយាយ​ថាអ៊ីរ៉ង់ជាអ្នកផ្គត់ផ្គង់យន្តហោះពិឃាតគ្មានមនុស្សបើករបស់ខ្លួនដល់ប្រទេសរុស្ស៊ី តែអ៊ីរ៉ង់សារភាពថា...

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានហៅការអះអាងរបស់អ៊ីរ៉ង់អំពីការបញ្ជូយន្តហោះពិឃាតគ្មានមនុស្សបើកទៅកាន់ប្រទេសរុស្ស៊ីថាជាការកុហកនៅក្នុងសុន្ទរកថារបស់គាត់នៅពេលយប់ថ្ងៃសៅរ៍ថ្មីៗនេះ។

ប្រធានាធិបតីអ៊ុយក្រែនបាននិយាយ៖ អ៊ីរ៉ង់បានសារភាពថា ពួកគេបានផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកសម្រាប់ភេរវកម្មរុស្ស៊ី។ យើងបាញ់ទម្លាក់យន្តហោះពិឃាតគ្មានមនុស្សបើករបស់អ៊ីរ៉ង់យ៉ាងហោចណាស់ 10 គ្រឿងជារៀងរាល់ថ្ងៃ ហើយរបបអ៊ីរ៉ង់អះអាងថា ខ្លួនបានផ្តល់ឱ្យក្នុងកំរិតតិចតួច។

អ៊ីរ៉ង់បាននិយាយ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein Amirabdollahian បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសៅរ៍ថា ទីក្រុងតេអេរ៉ង់បានផ្តល់អាវុធមានចំនួនកំណត់ មុនពេលដែលរុស្ស៊ីឈ្លានពានអ៊ុយក្រែនទៅទៀត។

លោក Amirabdollahian បាន​បញ្ជាក់បន្ថែម​ថា ផ្នែកយន្តហោះពិឃាតគ្មានមនុស្សបើកគឺត្រឹមត្រូវ យើងបានផ្តល់ដល់ប្រទេសរុស្ស៊ីក្នុងប៉ុន្មានខែមុនពេលចាប់ផ្តើមសង្រ្គាមនៅអ៊ុយក្រែន៕ ប្រភពព

ថយក្រោយ ទៅមុខ

نموذج الاتصال